ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចកម្ពុជា បង្ក្រាបគ្រឿងញៀនជាង ១តោនឈ្មួញលួចដឹកតាមសមុទ្រ នៅខេត្តព្រះសីហនុ

33

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញ បានបើកប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនឈ្មួញជួញដូរគ្រឿងញៀនលួចដឹកតាមសមុទ្រចំនួន ៥នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ១តោន។

មន្ត្រីជំនាញ បានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីនដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ និងបាននិងបានបញ្ជូនខ្លួនពួកគេមកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។

គួររម្លឹកផងដែរថា ៖ កាលពីកាលពីថ្ងៃទី២០ ខែមករាថ្មីៗនេះ កម្លាំងសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានបង្ក្រាបករណីគ្រឿងញៀនបានប្រមាណជាង ១តោនដូចគ្នា នៅស្រុកជ័យសែន ខេត្តព្រះវិហារ។ ខណៈគ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង