ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជនជាតិវៀតណាម និងខ្មែរ ១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

72

 

ស្វាយរៀង ៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ខេត្តស្វាយរៀង។
អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២-២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លទ្ធផល ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ ស្រី៥នាក់ (ជនជាតិវៀតណាម)។

ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន: ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ ក្រាម, ប្រភេទកេតាមីន ទម្ងន់ ៤៨៥,៤៥ ក្រាម,
ប្រភេទ អ៊ិចស្តាស៊ីទម្ងន់ ៣១១,៧៥មក្រាម, ប្រភេទ ហេរ៉ូអ៊ីនទម្ហន់ ១,០៥ ក្រាម, មេតំហ្វេតាមីនគ្រាប់ទម្ងន់ ០,៧៩ ក្រាម,អ៊ិចស្តាស៊ីគ្រាប់ទម្ងន់ ០,២៨ ក្រាម(សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤០៧,៣៦ ក្រាម(១គីឡូ៤០៧,៣៦ក្រាម), ជញ្ជីងថ្លឹងថ្នាំញៀន ០៨ គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ ១ គ្រឿង, អាវុធខ្លី១ ដើម ម៉ាកឡុក បង់០១ គ្រាប់ ២៥ គ្រាប់, ទូរស័ព្ទ ១២ គ្រឿង, រថយន្ត ១ គ្រឿង , ម៉ូតូ ៥ គ្រឿង,ប្រាក់ដុល្លារ ៨០០$, ថ្នាំអំពូល ១១ ដប។ ព្រមទាំងឧបករណ៍ សម្ភារ:កែច្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង