ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណី លួចនិងប្លន់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

43

 

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ពាក់ព័ន្ធករណីលួចប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

តាមមន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យ ជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលកាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនាពេលថ្មីៗនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌសែនសុខជាបន្តបន្ទាប់។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៥នេះតែម្ដង។

មន្ត្រីដដែលបានបញ្ជាក់ថាក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពព្រួតគ្នាវាយទាត់ធាក់និងយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើនករណីផងដែរ។

ក្រោយធ្វើការបង្ហាញមុខជាសាធារណៈជនសង្ស័យទាំង ០៥នាក់នេះត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង