ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទទួលជួប លោកចន អោយលីហ្វ(John Aylieff) នាយកកម្មវិធីស្បៀងអាហាពិភពលោក សម្តែងការគួរសមនិងពិភាក្សាការងារ

37

ភ្នំពេញ៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះម ហន្តរាយ បានទទួលជួប លោក ចន អោយលីហ្វ (John Aylieff) នាយកកម្មវិធីស្បៀងអាហាពិភពលោក នៃអង្គការសហប្រជាជាតិ ប្រចាំនៅអាស៊ី និងប៉ាស៊ីហ្វិក សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងភាពជាដៃគូ លើការ គ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយនៅកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដែលបានចាប់ផ្ដើមអនុវត្ត សកម្មភាពការងារនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥កន្លងមក ។

ឯកឧត្ដម បានអរគុណចំពោះ កម្មវិធីស្បៀងអាហារ ពិភពលោក សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ទាំងផ្នែកធនធាន និង បច្ចេកទេស ក្នុងភាពជាដៃគូរសហការល្អ បានធ្វើឱ្យសមត្ថភាព ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការរីកចម្រើនគួរជាទីមោទនភាព។ ជាពិសេស ការអនុវត្តសកម្មភាព ដែលស្ថិតក្នុង កិច្ចព្រមព្រៀងកម្រិតយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ក្នុងភាពជាដៃគូ លើការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយនៅកម្ពុជា ។ អាទិភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គជគម) ក្នុងនាមជាអ្នកដឹកនាំ សម្របសម្រួល លើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការឆ្លើយតប និងការត្រៀមរៀបចំ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ វិស័យសំខាន់ៗមួយចំនួន រួមមានការសម្របសម្រួល ក្នុងចំណោមក្រសួងស្ថាប័ន ផ្នែកមនុស្សធម៌ ការគ្រប់គ្រងព័ត៌មាន ការវិភាគហានិភ័យអាកាសធាតុ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន។ធានាបានដល់ការអនុវត្តគោលនយោបាយ និងលទ្ធផលនៃការត្រួតពិនិត្យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ដថា៖ ជំនួសមុខសម្តេចធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជាប្រធានក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបំពេញការងារបានយ៉ាងល្អ ក្នុងការ គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ជាពិសេស ការដឹកនាំសម្របសម្រួល និងអនុវត្ត កិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យឯកជន ដោយយល់ច្បាស់ថា ការគ្រប់គ្រគ្រោះមហន្តរាយ គឺជាការចូលរួមចំណែកពីវិស័យប្រទាក់ក្រឡា ក្នុងការបំពេញ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។
លោក ចន អាយលីហ្វ (John Aylieff) បានជម្រាបជូនថា កម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្រទៅលើវិស័យការងាររបស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយកន្លងមកគឺធ្វើសកម្មភាពទាងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។

លោក ចន អាយលីហ្វ (John Aylieff) បានលើកឡើងបន្ថែម ពីគោលបំណងនិងស្វែងយល់បន្ថែមទៀត អំពីកិច្ចសហប្រតិបត្តិការ រវាងកម្មវិធីស្បៀងអាហារពិភព លោក និងគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គជគម)។អាទិភាពរបស់កម្មវិធីស្បៀងអាហារ ពិភពលោក ដែលនឹងត្រូវចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រថ្មី របស់កម្មវិធីស្បៀងអាហារ ពិភពលោកសម្រាប់កម្ពុជា ឆ្នាំ២០២៤ -២០២៨ នាពេលអនាគត។

សូមបញ្ជាក់ថា ការអនុវត្តក្របខ័ណ្ឌការងារសេនដោយ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ គ.ជ.គ.មបានផែនការសកម្មភាពជាតិសម្រាប់ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤២០២៨ និងកំពុងដំណើរការកសាង ដោយស្របតាម ក្របខ័ណ្ឌការងារសេនដោយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ២០២៣-២០២៨។ ឯកសារផែនការសកម្មភាពជាតិនេះ គ្រោងនឹងបញ្ចប់ ធ្វើការអនុម័ត និងចុះហត្ថលេខា ដោយ សម្តេចធិតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអំឡុងឆមាសទី២ នៃឆ្នាំ២០២៤នេះ ៕ ដោយ . សំរិត

អត្ថបទដែលជាប់ទាក់ទង