ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ADB ប្ដេជ្ញផ្តល់ហិរញ្ញប្បទានអាកាសធាតុខ្ពស់បំផុត ជិត ១០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣

29

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (៣១ មករា ២០២៤) ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុច្រើនជាងឆ្នាំមុនៗ ក្នុងឆ្នាំ ២០២៣ ដើម្បីជួយប្រទេស សមាជិកកំពុងអភិវឌ្ឍ (DMCs) នៅអាស៊ី និងប៉ាស៊ីហ្វិក កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃភពផែនដីដែលកំពុងឡើងកំដៅ។

ADB បានប្ដេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ៩,៨ ពាន់លានដុល្លារពីធនធានផ្ទាល់ ខ្លួនសម្រាប់ឆ្នាំ ២០២៣ ដែលក្នុងនោះ ៥,៥ ពាន់លានដុល្លារ សម្រាប់ការងារកាត់បន្ថយផលប៉ះពាល់ និង ៤,៣ ពាន់លានដុល្លារ សម្រាប់ការងារបន្សំ។ ចំនួននេះ កើនឡើងជាង ៤៦% ធៀបនឹងការប្ដេជ្ញា ផ្តល់ហិរញ្ញប្បទានអាកាសធាតុសម្រាប់ឆ្នាំ២០២២ ។

បូករួមការប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសម្រាប់ការងារបន្សំទៅនឹងអាកាសធាតុរបស់ខ្លួន ក្នុងឆ្នាំ ២០២៣ ADB បានផ្ដល់ហិរញ្ញប្បទានសម្រាប់ការងារបន្សំនេះជាង ១០,៤ ពាន់លានដុល្លារ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ពោលគឺលើសពីគោលដៅរបស់ខ្លួនដែលបានគ្រោងទុកតែចំនួន ៩ ពាន់ លានដុល្លារសម្រាប់ឆ្នាំ ២០១៩-២០២៤ គ្រាន់តែគិតត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ។ រផ្តល់ហិរញ្ញ ប្បទានបន្សំគឺមានសារៈសំខាន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកំពុងជួបប្រទះនឹងកំដៅខ្លាំង គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែការវិនិយោគក្នុងការងារបន្សំក្នុងតំបន់នេះនៅតែជាចំណែក តិចតួចបើធៀបទៅនឹងសេចក្តីត្រូវការចាំបាច់។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ការប្រែប្រួលអាកាស ធាតុគំរាមកំហែងដល់អនាគតនៃការអភិវឌ្ឍគ្រប់យ៉ាង។ ឆ្នាំ ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ ហើយមានឃើញនូវផលប៉ះពាល់អាកាសធាតុធំធេង និងធ្ងន់ធ្ងរនៅក្នុងតំបន់របស់យើង។ វិបត្តិនេះគំរាមកំហែងដល់ថាមពល និងសន្តិសុខស្បៀង ហើយក៏បង្កបញ្ហាប្រឈមដល់កំណើន សេដ្ឋកិច្ច។ ក្នុងនាមជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ADB មានការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការជួយសមាជិកកំពុងអភិវឌ្ឍរបស់យើងក្នុងការលុបបំបាត់ការប្រើហ្វូស៊ីលដើម្បីសេដ្ឋកិច្ច វឌ្ឍនភាពតាមគន្លងអន្តរកម្មអាកាសធាតុ និងសម្រេចបាន តុល្យភាពនៃបរិមាណឧស្ម័នផ្ទះកញ្ចក់ដែល
បញ្ចេញទៅក្នុងបរិយាកាស របស់ប្រទេស។ យើងត្រូវតែធ្វើការរួមគ្នា ជាបន្ទាន់ និងដោយឆ្លើយតបទៅ នឹងទំហំតម្រូវការជាក់ស្តែង។»

អាស៊ី និងប៉ាស៊ីហ្វិក ជាប្រភព ច្រើនជាងពាក់កណ្ដាល នៃការបំភាយកាបូនឌីអុកស៊ីតទូទាំង ពិភពលោក ខណៈពេលដែលតំបន់នេះងាយរងគ្រោះយ៉ាងខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុ។ តំបន់ត្រូវការវិនិយោគប្រមាណ ៣,១ ពាន់ពាន់លាន (trillion) ដុល្លារក្នុងមួយឆ្នាំ គ្រាន់តែ សម្រាប់ផ្នែកធនធានថាមពល និងការដឹកជញ្ជូន ដើម្បីសម្រេចបាន តុល្យភាពនៃបរិមាណឧស្ម័នផ្ទះ កញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាសត្រឹមឆ្នាំ ២០៥០ ដែលវាជាចំនួនច្រើនជាងកម្រិតបច្ចុប្បន្ន
ប្រមាណ ៥០% ។

ក្នុងនាមជាធនាគារអាកាសធាតុរបស់អាស៊ី និងប៉ាស៊ីហ្វិក ADB មានដាក់គោលដៅផ្តល់ ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ពាន់លានដុល្លារ ពីធនធានផ្ទាល់ខ្លួនរបស់ខ្លួនពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០ ។ កាលពីឆ្នាំ ២០២២ ADB បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ៦,៧ ពាន់លានដុល្លារពីធនធានផ្ទាល់ខ្លួន ដែលរួមមាន ៤ ពាន់លានដុល្លារសម្រាប់ការងារកាត់បន្ថយផល ប៉ះពាល់ និង ២,៧ ពាន់លានដុល្លារសម្រាប់ ការងារបន្សំ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង