ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម

54

 

ភ្នំពេញ​ ៖ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ សម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

អនុក្រឹត្យនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ជាកោសិកា សេដ្ឋកិច្ច របស់ ប្រទេសជាតិ។ ដោយទទួលស្គាល់ថាសហគ្រាស ធុនមីក្រូ តូចនិង មធ្យម ជាកម្លាំងចលករដើម្បីជំរុញនវានុវត្តន៍ ការងារ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមក្នុងការពង្រឹង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាស ធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលភារៈក្នុងការរៀបចំទិវាជាតិសហគ្រាសធុនមីកូ្រ តូច និងមធ្យម ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង