ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរនិងប្រើប្រាស់ថ្នាំញៀន

43

 

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២៣: ៣០នាទី កំលាំងជំនាញខណ្ឧ និងប៉ុស្តិ៍ បានធ្វើការបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ក្រុម២ ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វ៉ា សុខលីម ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សងា្កត់បឹងកក់១ ខណ្ឧទួលគោក ។ ហើយបានដកហូតវត្ថុតាង រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤ កញ្ចប់ថង់តូច ។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមនិតិវិ ៕

អត្ថបទដែលជាប់ទាក់ទង