ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ បានឆេះក្បាលរថភ្លើងទាំងស្រុង

76

 

ស្រុកបន្ទាយមាស : អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ មានរថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំនុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើងបានឆេះមិនដឹងមូលហេតុ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង ។

ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងលើ នឹង កម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿងប្រើទឹអស់៤ឡាន។ ហេតុការណ៍នេះ មិនបណ្តោលអោយគ្រោះថ្នាក់អ្នកបើកបរឡើយ ៕

អត្ថបទដែលជាប់ទាក់ទង