ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យម្នាក់ និងបក្សពួកបានធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះឱ្យស្រវឹងរួចអូសរងគ្រោះចូលបន្ទប់យកទៅរំលោភ

51

 

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2024 នេះបានចេញរបាយការណ៍ឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៥ៈ០០នាទី នៅភូមិសំរោង២ ឃុំសំរោង មានករណីរំលោភសេពសន្ធវៈ បង្កឡើងដោយជនសង្ស័យ ១នាក់ប្រុស និងបក្សពួកបានធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះឱ្យស្រវឹងរួចអូសក្មេងស្រីរងគ្រោះចូលបន្ទប់យកទៅរំលោភបានសម្រេច បន្ទាប់មកជនសង្ស័យក៏បានដឹកជនរងគ្រោះបន្តទៅភ្នំពេញទៀត។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៧នាក់ ស្រី ១នាក់ នៅថ្ងៃអាទិត្យទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង