ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កើត ឆែ ថ្លែងថា៖ធ្វើជាមន្ត្រីរាជការសុំ កុំធ្វើសកម្មភាពក្បត់មនសិការ

31

 

ភ្នំពេញ៖ ក្នុងឧិកាសបើកវគ្គបណ្តុះបណ្តាលស្តីពី ការវិវត្តន៏អាជីពមន្ត្រីរាជការនិងអត្ថប្រយោជន៏មន្ត្រីរាជការស៊ីវិលនាព្រឹកថ្ងៃទី៦កុម្ភះឆ្នាំ២០២៤ ឯកឧត្ដមកើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ អស់លោកលោកស្រីជាសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឧិកាសនេះគឺប្រៀបបាននឹងវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឪ្យិយើងថាយើងមានជំងឺអី ត្រូវព្យាបាលដុះខាត់ ដូច្នេះយើងត្រូវព្យាយាមសិក្សារៀនសូត្របង្កើនចំណេះដឹងត្រូវឧស្សាហ៏អានសៀវភៅ កុំមើលតែសៀវភៅ។ធ្វើជាមន្ត្រីបើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅ ជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។

ឯកឧត្ដមកើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងបែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដោយមានការចូលរួម ធ្វើបទឧទ្ទេសនាមពីឯកឧត្ដម ស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យនៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្ដម កើត ឆែ បានថ្លែងទៀតថា៖ ធ្វើជាមន្ត្រីរាជការសុំ កុំធ្វើសកម្មភាពក្បត់មនសិការ។បើយើងបំពេញការងារមិនក្បត់មនសិការនិងមានចំណេះដឹង នោះកុសល់នឹងកើតឡើងសំរាប់យើង។មនុស្សពូកែមិនមែនចេះ ដោយមិនបានរៀននោះទេ ហើយប្រទេសដែលរីកចំរើន គ្រួសារដែលរីកចំរើនគឺ ដោយសារកត្តាសម្បូរធនធានមនុស្ស។
វិធានការគន្លឹះទាំង៣ក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលរួមមាន៖ការដាក់ឧ្យិអនុវត្តប្រពន្ធ័ជ្រើសរើសមន្ត្រីចូលបំរើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៏ បរិយាបន្ននិងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៏ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ការដាក់ឪ្យិអនុវត្តប្រពន្ធ័លើកទឹកចិត្ត គាំទ្រសមិទ្ធកម្មក្នុង រដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៏ ប្រសិទ្ធភាព និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង