ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហួត ហៃ ថ្លែងថា៖ប្រៃសណីយ៏កម្ពុជា មានបំណងភ្ជាប់សេវាប្រៃសណីយ៏ជាមួយអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ

30

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦កុម្ភះ ២០២៤ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីប្រៃសណីយ៏កម្ពុជាដឹកនាំដោយលោកស៊ឹម ធី  អគ្គនាយករងប្រៃសណីយ៏កម្ពុជាក្នុងគោលបំណងភ្ជាប់សេវាប្រៃសណីយ៏ជាមួយ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្ដមហួត ហៃ បានគូសបញ្ជាក់ថា៖នេះជាសកម្មភាពល្អប្រសើរដែលនឹងរុញឯកសារដែលប្រជាពលរដ្ឋមកសុំសេវានៅច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ការផ្តល់សេវាប្រៃសណីយ៏ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងជួយសម្រាល បន្ទុកចំណាយ និងពេលវេលាក្នុងការមកយកឯកសារពីអង្គភាពច្រកចេញចូល តែមួយរាជធានីភ្នំពេញដោយផ្ទាល់ ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលជំរុញឪ្យិមានការផ្តល់សេវាសាធារណៈរហូតដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលម្ចាស់សេវាត្រូវចំណាយថវិកាបន្ថែម៥០០០រៀល។

ឯកឧត្ដមបន្តទៀតថា៖ប្រៃសណីយ៏កម្ពុជាមានគោលបំណងសុំការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញក្នុងការផ្តល់កិច្ចសហការជាមួយប្រៃសណីយ៏កម្ពុជាដើម្បីផ្តល់សេវាប្រៃសណីយ៏កម្ពុជាតាមរយះអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ទោះបីយ៉ាងណាគម្រោងនេះ នឹងត្រូវដាក់ឆ្លងសុំការសម្រេចពីឯកឧត្ដមអភិបាលរាជធានីភ្នំពេញជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង