ក្រសួងសុខាភិបាល ណែនាំដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្ការជំងឺរាក
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្ការជំងឺរាក។
ចំពោះជំងឺរាកបណ្ដាលមកពី មេរោគនៅក្នុងលាមកចូលទៅតាមមាត់ មេរោគទាំងនោះឆ្លងសាយភាយតាមរយៈ ការហូបទឹកមិនស្អាត ដៃមិនស្អាត រុយរោមចំណីអាហារ និងការបន្ទោបង់ដោយគ្មានអនាម័យ។
ដើម្បីការពារពីជំងឺរាក ប្រជាពលរដ្ឋត្រូវអនុវត្តន៍វិធានការណ៍ដូចជា៖១. ហូបទឹកស្អាតគឺទឹកដែលបានពីអណ្ដូងស្ទប់ ឬទឹកដាំពុះ ២. ត្រូវលាងដៃមុននឹងរៀបចំធ្វើប្ហូប មុនហូបអាហារ និងក្រោយពីបន្ទោបង់ ៣.ត្រូវគ្របចំណីអាហារ នឹងដាក់ក្នុងទូចានដែលមានសំណាញ់ ៤. ត្រូវបន្ទោបង់ក្នុងបង្គន់ និងរក្សាបង្គន់អោយបានស្អាតជានិច្ច។
និយមន័យករណីគ្លីនីកៈ រាកមកសុទ្ធតែទឹកធ្ងន់ធ្ងរ (ជាញឹកញាប់ ដូចទឹកបបរ ហើយច្រើនតែមានក្លិនឆ្អាបដូចត្រី ដោយមានឬគ្មានក្អួត, ដោយមាន ឬគ្មានខ្សោះជាតិទឹកធ្ងន់ធ្ងរ ឬស្លាប់, កើតឡើងចំពោះអ្នកជំងឺអាយុ ៥ឆ្នាំ ឡើងទៅ។
តើយើងការពារជំងឺរាកដូចម្តេច? យើងអាចការពារជំងឺរាកបានដូចតទៅ :១) ហូបទឹកស្អាតគឺទឹកដែលបានពីអណ្តូងស្នប់ ឬ ទឹកដាំពុះ
តើមូលហេតុ និង វិធីត្រូវមានចំអិនក្នុងការពារជំងឺរាកមានអ្វីខ្លះ ២) ត្រូវលាងដៃមុននឹងរៀបចំធ្វើម្ហូប មុនហូបអាហារ និង ក្រោយពីបន្ទោបង់
៤) ត្រូវបន្ទោបង់ក្នុងបង្គន់ និង រក្សាបង្គន់ អោយបានស្ទាតជានិច្ច។
តើជំងឺរាកបណ្តាលមកពីមូលហេតុអ្វី? ជំងឺរាកបណ្តាលមកពី មេរោគនៅក្នុងលាមក ចូលទៅក្នុងមាត់។ មេរោគទាំងនោះឆ្លងសាយ
ភាយតាម :១) ការហូបទឹកមិនស្អាតសូមជា(២) ដៃមិនស្អាត ៣) ដៃដែលមានមេរោគនៅពេលយើងកាន់
ចំណីអាហារធ្វើអោយចំណីអាហារនោះ មិនស្ងួត។ នៅពេលយើងបរិភោគចំណី អាហារនោះ ធ្វើអោយយើងមានជំងឺរាក។ ៤) ការបន្ទោបង់ (គ្មានបង្គន់អនាម័យ)។ ការបន្ទោបង់ពាសវាលពាសកាល ជាមូលហេតុនាំអោយមានជំងឺរាក។ លាមកដែលបន្ទោបង់ចោលនោះនឹង ហូរតាមទឹកនៅ ពេលមានភ្លៀង ចូលទៅក្នុងប្រភពទឹកដែល យើងប្រើប្រាស់។
•ទឹកអណ្តូងគ្មានគំរបគ្រប និង គ្មានអនាម័យ ត្រឹមត្រូវ ឬ យកសំភារៈមិនស្អាតទៅដួស។ • ទឹកបឹង ត្រពាំង ស្រះ ដែលកខ្វក់ដោយសារ សាប៊ូ សំរាម ទឹកនោម លាមកសត្វ និង មនុស្ស ឬ ទឹកហូរពីភូមិរបស់ប្រជាជន។
រុយនាំមេរោគតាមដងខ្លួនរបស់វា តាមជើង និង ស្លាប វាទុំលើចំណីអាហាររបស់យើង ដោយជើងកខ្វក់របស់វា។ ពេលយើងហូប អាហារនោះ នាំអោយយើងមានជំងឺរាក៕