ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ

25

 

ខណ្ឌសែនសុខ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ ចំនួន០៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់២,៤៤១.៧៨ក្រាម។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕

អត្ថបទដែលជាប់ទាក់ទង