ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្ទះហុយសំពោង នៅម្ដុំផ្សារចាស់ចំថ្ងៃចូលឆ្នាំចិននិងវៀតណាម

82

ភ្នំពេញ៖យោងតាមសេចក្ដីរាយការណ៍មកថាមានករណីអគ្គិភ័យ​ឆាបឆេះផ្ទះអ្នកស្រុកហុយផ្សែងសំពោងងងិតមេឃនាថ្ងៃបុណ្យចូលឆ្នាំចិន​ និង វៀតណាមចេញពីផ្ទះជាន់ទី២​ នៅផ្លូវ១១៨​ កែងផ្លូវលេខ១៥ (ម្ដុំផ្សារចាស់​) ខណ្ឌដូនពេញ​ នៃរាជធានីភ្នំពេញបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងទៅដល់ក្រុមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានកាលពីល្ងាច​ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ហើយជាព័ត៌មានបឋមបន្ទាប់ពីទទួលបានដំណឹងនេះ​រថយន្តពន្លត់អគ្គិភ័យរបស់​ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ កំពុងចេញជួយអន្តរាគមន៍ឆ្ពោះទៅទីតាំងកេីតហេតុខាងលើ៕

អត្ថបទដែលជាប់ទាក់ទង