ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្លាប់ ពេលជិះម៉ូតូវ៉ាជែងរេចង្កូត បុកពីក្រោយរថយន្តចតស្ងៀម លើចិញ្ចើមផ្លូវ

31

 

ភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូវ៉ាជែងម៉ូតូមួយគ្រឿងទៀតនៅពីមុខ មិនផុតក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តពីក្រោយ ចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ នាវេលាម៉ោង ៤ និង ២៥នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ាប់ ជេម អាយុ២១ឆ្នាំ ស្នាក់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Move ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-2226 ជិះតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឡើងវ៉ាជែងម៉ូតូមួយគ្រឿងមិនចាំម៉ាក តែមិនផុត ក៏បានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-3376 ដែលបានចតទុកចោលលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង