ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ស្រវឹងស្រា បើករថយន្តម៉ាក LEXUS NX200t បុកកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX បណ្តាលឱ្យ របួស ស្រាល០២នាក់

97

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LEXUS NX200t និងកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX បណ្តាលឱ្យ របួស ស្រាល០២នាក់ ក្នុងខណ្ឌដូនពេញ។

នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BE-9557 ជាមួយកង់បីម៉ាកBAJAJ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HK-5749 និងម៉ូតូម៉ាកPCX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GP-3515 នៅចំណុចផ្លូវសុធារស កែងលេខ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឱ្យ របួស ស្រាល០២នាក់។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះមកពីអ្នកបើកបររថយន្តចេញពីផ្លូវមានស្លាកសញ្ញាឈប់ និងបើកបរមានជាតិអាកុល0.88mg/L។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត ឈ្មោះ តាំង គីមឡា ភេទស្រី មុខរបរ បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ ទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង