ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លូនមនុស្សប្រុសស្រី៤នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

33

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង​ ១៧ និង​៣០នាទី កំលាំងជំនាញខណ្ឌ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែរទី១ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ បន្ទប់ជួល ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០៤នាក់ ដូចខាងក្រោម៖
១/ឈ្មោះ ស្រី ពេជ្រ ភេទ​ស្រី អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅបន្ទប់ជួល ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២/ឈ្មោះ​ រ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ​ ២៥ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នខណ្ឌ​ទួលគោក រាជធានីភ្នំពេញ មុខរបរ​ មិនពិតប្រាកដ។
៣/ឈ្មោះ ម៉ម សុខលី ភេទ​ប្រុស អាយុ​ ១៧ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅផ្ទះជួល​ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១​ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ​ មុខរបរ​ មិនពិតប្រាកដ។
៤/ឈ្មោះ​ រ៉ែម នីម ភេទប្រុស អាយុ​ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ។ មុខរបរ មិនពិតប្រាកដ ។

សមត្ថកិច្ចដកហូត ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២៨កញ្ចប់ (ជារបស់ឈ្មោះ ស្រី ពេជ្រ)។
នៅចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង