ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បង្កចេញជាអំពេីហិង្សាលេីខ្នងភ្នំគីរីរម្យ

35

ខ្នងភ្នំគីរីរម្យ៖ គ្រោះថ្នាក់ចរាចរណ៍បង្កចេញជាអំពេីហិង្សាលេីខ្នងភ្នំគីរីរម្យត្រូវសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ហើយម្នាក់ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។ ប៉ុន្តែបន្ដផ្សាយតាមបណ្ដាញសង្គមថាករណីហឹង្សាដេញកាប់គ្នា លេីខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដោយសារជម្លោះរឿងដណ្ដើមស្រី។

វេលាម៉ោង១៤:២០នាទី នៅលើឧទ្យានជាតិគីរីរម្យចំណុចជិតរង្វង់មូលនាគព័ន្ធ ករណីម៉ូតូ ០១គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២ ជិះ ០២នាក់
១-ឈ្មោះ វី សុគុន្ធ ប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ម្នាក់ទៀតមិនស្គាល់បានជិះទៅបុកម៉ូតូ០១គ្រឿងទៀត ម៉ាកសងC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម លេខ ភ្នំពេញ:1KK-4037 ជិះគ្នា ០២នាក់:
-ឈ្មោះ សេង រ៉ាវ័ន្ត ប្រុស អាយុ២០ឆ្នាំ(អ្នកឌុប) នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ
-ឈ្មោះ គង់ ណាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ បណ្ដាលអោយដួលទាំង ០២ រួចបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា បានមកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើឈ្មោះ វី សុគុន្ធ និងបក្ខពួក នៅកន្លែងកើតហេតុ ចំណែកឈ្មោះ សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញក៏ទាញដំបងឬស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ទោ ម៉ែន សុខេម អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជានិងឡើងស្ទាក់ឃាត់បានភាគីម្ខាងទៀត ០៣នាក់:
១-ឈ្មោះ សេង រ៉ាវ័ន្ត ២-ឈ្មោះ គង់ ណាវី
៣-ឈ្មោះ សេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ និងឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន ចំណែកភាគីម្ខាងទៀតឈ្មោះ រី សុគន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

វត្ថុតាងដក់ហូត ម៉ូតូចំនួន ០៣គ្រឿង:
១-គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២
២-ម៉ាកសងC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ:1KK-4037
៣-ម៉ាកសងC125 សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ:1JA-7814។

ករណីខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង