ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមក្មេងទំនើង៥នាក់ មកលេងគីរីរម្យ លាក់ទុកអាវុធ កាំបិត,ដំបងដែក,ជំពាមកៅស៊ូគ្រាប់ដែក ដាក់តាមខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួន

87

ខ្នងភ្នំគីរីរម្យ ៖ ក្រុមក្មេងទំនើង៥នាក់ មកលេងគីរីរម្យលាក់ទុកអាវុធ (កាំបិត,ដំបងដែក,ជំពាមកៅស៊ូគ្រាប់ដែក) ដាក់តាមខ្លួនត្រូវបានសមត្ថកិច្ចនៅគោលដៅឃាត់និងដកហូត។

នៅថ្ងៃទី១១.០២.២០២៤ វេលាម៉ោង១៥:០០នាទី នៅចំណុចផ្លូវចុះពីឧទ្យានជាតិគីរីរម្យ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការស្ទាក់ឆែកឆេរ ក្រុមក្មេង ជាមុខសញ្ញាបង្កហិង្សាលេីភ្នំគីរីរម្យ ចៃដន្យសមត្ថកិច្ចបានស្ទាក់ត្រួតពិនិត្យម៉ូតួ០៣គ្រឿង មនុស្ស ០៥នាក់ និងឆែកឆេររកឃេីញ ៖ ជំពាមកៅស៊ូចំនួន ០១ , ដំបងពីរកំណាត់ចំនួន ០១ , កាំបិតតាំងតោចំនួន ០២ #សង្ស័យបក្ខពួកជាមួយក្រុមជនបង្កហឹង្សា ៖
១.ឈ្មោះ ខាំ ឈិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រែព្រុំ ឃុំដំណាប់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល
២.ឈ្មោះ ភិន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ
៣.ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ
៤.ឈ្មោះ ហឿន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ
៥.ឈ្មោះ សន មករា ភេទប្រុស អាយុ១៧ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បច្ចុប្បន្នមនុស្សទាំង០៥នាក់រួមជាមួយវត្ថុតាង ត្រូវបានឃាត់ដេីម្បីសាកសួរ និងចំណាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង