ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល ៣ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង ៨៩ ៤៤៦នាក់ កើនឡើង ១៥,៨៨ភាគរយ

218

បាត់ដំបង៖ -បច្ចុប្បន្នខេត្តបាត់ដំបង បានក្លាយទៅជាគោលដៅទេសចរ ណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងឱបុណ្យជាតិ បុណ្យប្រពៃណីម្តងៗភ្ញៀវទេស ចរ បានសម្រុកទៅលេងខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំចិន- វៀតណាម ភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង រហូតដល់ ៨៩ ៤៤៦នាក់ កើនឡើង ១៥,៨៨ភាគរយ ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា ភ្ញៀវទេសចរបានមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបមាន ៨៩ ៤៤៦នាក់ កើនឡើង ១៥,៨៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៧ ១៩០នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៨ ៥៧២នាក់ កើនឡើង ១៥,៧៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៦៤៩៤នាក់, ភ្ញៀវទេសចរបរទេស មានចំនួន ៨៧៤នាក់ កើនឡើង ២៥,៥៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់ ។

រមណីយដ្ឋានទេសចរណ៍ដែលភ្ញៀវទេសចរ ទៅលេងច្រើនជាងគេមាន រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានភ្នំបាណន់, កន្លែងជិះណូរីជើងភ្នំបាណន់, អាងទឹកកំពីងពួយ, ប្រាសាទស្នឹង, ប្រាសាទឯកភ្នំ, ទស្សនាការប្រគំតន្ត្រីនាពេលរាត្រី ក្រុងបាត់ដំបង ទេសចរណ៍ បឹងរលួស ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង