ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារដែកខ្ទាតកំទេចធូកបង្កអគ្គិភ័យឆាបឆេះក្លឹបកំសាន្ត មួយកន្លែង ក្នុងខណ្ឌចំការមន, នគរបាលប្រើប្រាស់រថយន្ត៥គ្រឿង

59

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវចាយកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះក្លឹបកំសាន្តកំពុងសាងសង់ មួយកន្លែងនៅខណ្ឌចំការមន ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកេីតហេតុខាងលេី ធ្វេីការចេញជួយអន្តរាគមន៍ ដេីម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ចំពោះកិច្ចប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ចំពោះប្រភេទសំណង់ខាងលេីនេះ គឺជា ថ្មនឹងដែក ទំហំ (២៤ម៉ែត្រ x ៤៨ម៉ែត្រ) ក្នុងនោះបណ្តាលឲ្យឆេះខូចខាតកុងផ្លាកកេរ ១សន្លឹកសម្ភារៈបន្តិចបន្តួច និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក ករណីខាងលេី ត្រូវបានសមត្ថកិច្ចជំនាញរបស់យេីង ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង៥០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ ដោយនៅក្នុងនោះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីជាងផ្សារដែកខ្ទាតកំទេចធូកបង្កអគ្គិភ័យ៕

អត្ថបទដែលជាប់ទាក់ទង