ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

51

កំពត៖ ដោយបានការអនុញ្ញាតពីលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង១៥:១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការណ៍ជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន ។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់
១. ឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត ។(ជួញដូរគ្រឿងញៀន)
២. ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេសុី មុខរបរបុគ្គលិកអនឡាញ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ (ប្រើប្រាស់គ្រឿងញៀន)
វត្ថុតាងចាប់យករួមមាន÷
– គ្រឿងញៀនប្រភេទកេតាមីនម្សៅក្រាមចំនួន៣៨កញ្ចប់តូចទម្ងន់១១៣,៧១ក្រាមថ្លឹងទាំងសំបក់ថង់។
– គ្រឿងញឿនប្រភេទWYចំនួន០៧គ្រាប់ទំងន់១,៩៤ក្រាម។
– ទូរស័ព្ទចំនួន០១គ្រឿង។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង