ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា ហើយជាអ្នកនិពន្ឋរឿងធ្វើឲ្យល្បីពេញបណ្តាញសង្គម , គឺបុរសម្នាក់

71

 

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា មុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះ ហើយជាអ្នកនិពន្ឋរឿងធ្វើឲ្យល្បី និងក៌ជា តួស្រីម៉ូលីកា ហើយឯកឧត្តមបន្តថា សាច់រឿងនេះ អាចនៅមានបន្តទៀត។

បើតាម ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា “ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះហើយជាអ្នកនិពន្ឋរឿងធ្វើឲ្យល្បី និង ក៌ជា តួស្រីម៉ូលីកា ហើយ ក៌ជាជនស៊ីវិលដែរ!
ដូច្នេះខ្ញុំសូម ជំរាបជូន អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តយសសេចក្ដីថ្លៃថ្នូររបស់បុគ្គលនិងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើជា បទពិសោធន៌ារាប់)”។

ឯកឧត្តមបានបន្តទៀតថា “សាច់រឿងខាងលើ អាចនៅមានបន្តទៀត។ ខ្ញុំបាទសូមអរគុណ គ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញយើងខ្ញុំ! សូមចូលរួមគាំទ្របន្តជាមួយយើងខ្ញុំទៅមុខទៀតណាបាទ”។

ប៉ុន្តែឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មិនទាន់បង្ហាញអត្តសញ្ញាណជនរូបនេះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង