ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទង្ងន់ទោស ឆក់កាបូប នៅក្រុងតាខ្មៅ

401

 

ក្រុងតាខ្មៅ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាឆក់សកម្ម នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅក្នុងសង្កាត់ព្រែកឬស្សី ។

ជនសង្ស័យ៣មានឈ្មោះ ៖ ១.ឈ្មោះ សុខ អៀងលី ហៅខ្លឹង ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកបើកម៉ូតូ)។ ២.ឈ្មោះលី ខេមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកឆក់)។ ៣.ឈ្មោះ ហេង បញ្ញារ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកយកទូរសព្ទ័ជនរងគ្រោះទៅលក់)។ ជនសង្ស័យទាំង៣នាក់មានសារធាតុញៀនក្នុងទឹកនោម(+)។

វត្ថុតាងចាប់យក៖ ១-ម៉ូតូចំនួន១គ្រឿងម៉ាកHonda c125 សេរី២០២១ គ្មានកុងទ័រ គ្មានកាង ផ្លាកលេខកណ្តាល១T8154 (របស់ជនសង្ស័យ)។
២-ទូរស័ព្ទ១គ្រឿងម៉ាកxs max ពណ៌ខ្មៅ(របស់ជនរងគ្រោះ)។ ៣-ទូរស័ព្ទ១គ្រឿងម៉ាក11pro ពណ៌បៃតង(របស់ជនរងគ្រោះ)។ ៤-ទូរស័ព្ទ១គ្រឿងម៉ាកNចុចពិល(របស់ជនសង្ស័យ)។ ៥-កាបូបលុយពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ)។ ៦-មួកការពរសុវត្ថិភាពចំនួន២ពណ៌ស (របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង