ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង ចាប់រថយន្តកែឆ្នៃមួយគ្រឿង ផ្ទុកឈើឈ្លីចម៉ៃតាប់ចំនួន២៧ដុំ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ

39

 

កំពង់ស្ពឺ៖កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា វេលាម៉ោង០៤និង១៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង បានចេញល្បាតក្នុងភូមិសាស្ត្រស្រុក ក្រោយមកបានជួបប្រទឃើញរថយន្តដឹកឈើមួយគ្រឿង
ម៉ាកហ៊ីយ៉ាន់ដាយ(កែឆ្នៃ)ពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ2B 7297 ឈប់នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ39-40 ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខូចនៅលើផ្លូវ ។

កម្លាំងមានការសង្ស័យសុំត្រួតពិនិត្យ ក៏បានប្រទះឃើញមានដឹកឈើប្រភេទឈ្លីចម៉ៃតាប់ចំនួន២៧ដុំ ។
ភ្លាមៗកម្លាំងបានរាយការណ៍ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ។

ដោយបានការអនុញ្ញាតិកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ វាវែង ជាក់ស្តែងឈើទាំង២៧ដុំ មានចំនួនស្មើ៧,៨១៨ ម៉ែត្រគីប ។

បច្ចុប្បន្ន រថយន្ត និងវត្ថុតាងត្រូវបានប្រគល់ជូនជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង