ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេស៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តបុករះពីខណ្ឌដូនពេញ មិនឈប់ដោះស្រាយរួចបន្តល្បឿន បើករត់មកដល់ខណ្ឌសែនសុខ ជ្រុលបុកបង្គោលភ្លើងទៅមុខលែងរួច

44
រាជធានី​ភ្នំពេញ ៖ ករណី​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ក្រោយ​បង្ក​គ្រោះថ្នាក់​រួច​មិន​ព្រម​ឈប់​ដោះ​ស្រាយ​គ្នា​ទេ បែរ​បើក​រត់​រហូត​ទៅ​បុក​រថយន្ត​ម៊ែ​សឺ​ដែ​ស​គេ​មួយ​គ្រឿង​ក៏​នៅ​តែ​មិន​ព្រម​ឈប់​ក៏​បន្ត​បុក​បង្គ​ភ្លើង​ទើប​ទើប​រថយន្ត​នោះ​ទៅ​មុខ​លែង​រួច ។
យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កម្លាំង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​វៀតណាម​មាន​ប្រុស​មាន​ស្រី​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់គេច​ទៅបុក​បង្គោល​ភ្លើង​ថ្ម កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​២០ និង​៣០​នាទី​យប់ ។
ប្រភព​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ រវាង​រថយន្ត​ម៉ាក​ Lexus GS300 ពណ៌​.​ស ពាក់​ផ្លា​ក​លេខ 2AF-1927 អ្នកបើកបរ​មាន​គ្នា​០៤​នាក់ (​ស្រី​០២​នាក់​) បាន​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក​Toyota Prius ពណ៌​.​ស នៅ​ចំណុច​វត្ត​បុ​ទុម​វ​ត្តី កែង​ផ្លូវ​២៤០ ។
​ប្រភពឱ្យដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់​ហើយ ​រថយន្តនេះ​បាន​​បើក​គេច​មក​ដល់​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គរ​ក៏​បាន​ប៉ះ​ជាមួយ​រថយន្ត​០១​គ្រឿង​ទៀត​ម៉ាក​Mercedes ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កម្ពុជា​KD7.BENZ ហើយ​បើក​គេច​រហូត​ដល់​ចំណុច​ស្តុ​បណត​ប្រ៊ី​ដ លើ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ក៏​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​នោះ​ខូច​ធ្ងន់ធ្ងរ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន ទើប​ឃាត់​បាន ៕
អត្ថបទដែលជាប់ទាក់ទង