ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ អញ្ជើញជាអធិបតីពិធីបិទផ្សាយ ទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ

69

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យខាងលើគឺដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យក្នុងរយៈពេល ១៥ថ្ងៃ(ដោយរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត ដែលមានទីតាំងនៅក្នុងបរិវេណសាលាសង្កាត់ព្រៃវែង ភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង