ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទជួបគ្រោះថ្នាក់ចរាចរណ៍

69

ភ្នំពេញ៖ដោយមានការគិតគូនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងឯកឧត្តម ជួន ណារិន្ទ និងក្រុមការងារ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក រ៉ែម ចន្ទ័ថារ៉ូ នាយរងផ្នែកសេនាធិការ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៤ នៅម៉ោង២២ និង០០នាទី (បាក់ឆ្អឹងដងកាំបិតខាងស្តាំ) កំពុងសម្រាកព្យាបាលជម្ងឺឬមុខរបួស នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
ក្នុងនោះផងដែរ លោកម៉ៅ សឿតអធិការនគរបាលខណ្ឌច្បារអំពៅក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន ២,០០០, ០០០រៀល ទឹកសុទ្ធ០២កេស ភេសជ្ជៈ០២កេស ទឹក ដោះគោឆៅ០២យួរ ទឹកត្រចៀកកាំ ០២យួរ និងផ្លែឈើ០១កន្រ្តក ផងដែរ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលលោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ តែងតែមានការគិតគូរដោយយកចិត្តទុកដាក់ជានិច្ចដល់មន្រ្តីដែលជាកូនចៅ នៅក្រោមឱវាទពេលជួបការលំបាកខ្វះខាតផ្នែកជីវភាពឬជួបគ្រោះថ្នាក់អ្វីផ្សេងៗតែងតែចុះសាកសួរសុខទុក្ខនិងផ្ដល់នូវថវិកាឬសម្ភារៈផ្សេងៗផងដែរតួយ៉ាងដូចករណីខាងលើជាដើមហើយក្នុងនោះលោកអធិការបានជូនពរដល់មន្រ្តីដែលជាកូនចៅនៅក្រោមឱវាទដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះសូមអោយឆាប់ជាសះស្បើយនិងមើលថែទាំសុខភាពអោយបានល្អប្រសើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង