ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមដំណើរការខ្សែរថយន្តក្រុងសាធារណៈ ពីគោលដៅវត្តភ្នំឆ្ពោះមកសលកវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ

70

 

ភ្នំពេញ៖ ថ្ងៃទី១ នៃការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំតាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំងនៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបាន បញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការដឹកផ្ទាល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ រៀបចំនៅតម្រាយខ្សែរត់ដើម្បីសម្រួលដល់និស្សិត ដែលកំពុងសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរអាចទទួលបាននៅសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញនេះ ធ្វើដំណើរបាន ហើយក្នុងនោះដែលអាជ្ញាធរបានប្រើប្រាសតម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្សរហូតឈានទៅចំណតចុងក្រោយម្តុំសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េតរហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រនិងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោរឈានទៅកាន់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ចាប់ផ្តើមម៉ោង៥កន្លះព្រឹកក្នុងរយៈ ១៥នាទីចេញរថយន្ត១គ្រឿង និងវេនទី២ពីថ្ងៃរសៀលរហូតដល់៨កន្លះយប់។ លោកបានបញ្ជាក់បន្ថែមតម្រាយផ្លូវ២ខ្សែខាងលើនេះ គឺអាចសម្រួលច្រើនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសសិស្សនិស្សិតដែលសិក្សា នៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រងអាចប្រើរថយន្តក្រុងសាធារណៈ។

ជាមួយនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានសម្តែងនៅក្តីរីករាយសប្បាយចិត្ត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបើកនៅតម្រាយផ្លូវរថយន្តក្រុង សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ជាក៏ដូចជាសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានសាស្ត្រាចារ្យ សិស្សនិស្សិត មករៀនមានសេវាពេញលេញ និងអរគុណដល់សម្តេចធិបតី ដែលបានយកទុកដាក់ដល់យុវជន និស្សិត សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូបុគ្គលិក ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរតាមតម្រាយផ្លូវទាំងនេះបាន។

និស្សិតដែលសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្តែងក្តីរីករាយជាខ្លាំងហើយបានលើកថា កន្លងមកពេលធ្វើដំណើរទៅសាលាម្តងៗ ពួកគេមានការលំបាក ខ្លាចតែជួបគ្រោះថ្នាក់ជាយថាហេតុ ហើយចំណាយថវិកានិងពេលវេលាច្រើន ពេលនេះក្រោយសម្តេចមហាធិបតី ផ្តល់នៅសេវារថយន្តក្រុងសាធារណៈធ្វើដំណើរមកដល់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ពិតជួយសម្រួលច្រើនណាស់ ដល់ពួកគាត់ដោយសារជិះរថយន្តក្រុងមិនអស់ប្រាក់ ហើយមានសុវត្ថិភាព និងអាចមានពេលអានសៀវភៅរំលឹកមេរៀន នៅក្នុងរថយន្តពេលកំពុងធ្វើដំណើរតាមផ្លូវបាន ពួកគេពិតជាមានចិត្តសោមនរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាវរធិបតី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង