ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ លួចម៉ូតូzoomer x នៅទីតាំងផ្ទះជួលមួយកន្លែង

88

 

ខេត្តរតនគិរី៖ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមfacebook ស្តីពីករណីចោកម្មលួចម៉ូតូនៅទីតាំងផ្ទះជួលមួយកន្លែង ក្នុងក្រុងបានលុង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤ភ្លាម នគរបាលខេត្តរតនគិរីធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។

លោកស្នងការនគរបាលខេត្តរតនគិរីបានបញ្ជា កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេសនិង អធិការដ្ឋាននគរបាលក្រុងបានលុង ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញា
រង អមសាលាដំបូងខេត្តបានធ្វើការស្រាវជ្រាវលើករណីនេះយ៉ាងសកម្មរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២០ និង៣០នាទីយប់ កម្លាំងប្រតិបត្តិការខាងលើឈានទៅបង្រ្កាបបានជនសង្ស័យ១ នាក់ពាក់ព័ន្ធករណី លួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ) ត្រង់ចំណុចបន្ទប់ជួល ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើតាមរបាយការណ៍របស់សម្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សួស វ៉ាន់នី (ហៅអាម៉ូ) ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ចំណែកអត្តសញ្ញាណជនរងគ្រោះមានឈ្មោះ សាំ ធាវី ភេទ ស្រី អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកស៊ីត្រា មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នផ្ទះជួលភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន÷ ម៉ូតូចំនួន០២ គ្រឿ ម៉ាក zoomer xសេរីឆ្នាំ2020 ពណ៌ក្រហមលាយខ្មៅ លេខតួ លេខម៉ាស៊ីន០២៦៣៥២១ ស្លាកលេខរតនគិរី1F-2898 , ម៉ូតូម៉ាកហុងដាគុបស៊េរីឆ្នាំមិនស្គាល់លេខតួលលេខម៉ាស៊ីនរលុប បាត់ ស្លាកលេខភ្នំពេញ1Cy-6366។ ខោអាវធ្វើសកម្មភាពចំនួន០១ កំផ្លេ , ទូរស័ព្ទម៉ាក Nokia 1280 ចំនួន១គ្រឿង, សោចំនួន០៩ ដើម, មួកសុវត្ថិភាពចំនួន០២ , កញ្ចក់ម៉ូតូចំនួន០២ គូ, ធុងផ្សារចំនួន០២
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវការិយាល័យជំនាញកសាងនិងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង