ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហួត ហាក់ ៖គាំទ្រគ្រូពេទ្យបារាំង ការងារបន្តចុះជួយពិគ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត នៅតាមបណ្តាខេត្ត

24

ភ្នំពេញ ៖ ឯកឧត្ដម  ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច បានសម្ដែងការគាំទ្រដល់ក្រុមគ្រូពេទ្យបារាំង ចំពោះការងារបន្តចុះជួយពិគ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត នៅតាមបណ្តាខេត្ដនានា បន្ដទៀត ។
ឯកឧត្ដម
ហួត ហាក់   បានបញ្ជាក់បែបនេះ នៅជំនួប ពិភាក្សាការងារជាមួយ លោកស្រី Char lotte RODIEN  អនុប្រ ធានសមាគម Association Miss ion Stage Asie ដែលជាសមាគមជួយប្រជាពលរដ្ឋខ្មែរតាមរយៈការលើកកម្ពស់ភាសាបារាំង និងការផ្ដល់គ្រូពេទ្យស្ម័គ្រចិត្តបារាំង ចុះផ្តល់ការពិគ្រោះ និងជួយពិនិត្យសុខភាពជូនប្រជាពល រដ្ឋនៅរាជធានីភ្នំពេញ ខេត្តកំពង់ ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។  ជំនួបនេះបានប្រព្រឹត្ដទៅ នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤  នៅទីស្តីការក្រសួង ។
ឯកឧត្ដម ហួត ហាក់  បានបញ្ជាក់ថា  ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូម
ទទួលស្វាគមន៍ជានិច្ចចំពោះសកម្មភាព របស់ លោកស្រី Charlotte RODIEN អនុប្រធានសមាគម Association Mission Stage  អំពីកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្ត និងដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលបារាំងនិងកម្ពុជាបានឯកភាព លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជា ដៃគូយុទ្ធសាស្រ្ត និងបានជម្រាបជូនអំពីទស្សនកិច្ចផ្លូវការដ៏ជោគ ជ័យយ៉ាងត្រចះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំងកាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ កន្លងមកផងដែរ ។
ឯកឧត្ដមរដ្ឋមន្រ្តី បានបញ្ជាក់អំពីស្ថានភាពនយោបាយដែលមានស ភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព រួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ។
លោកស្រី Charlotte RODIEN អនុប្រធានសមាគម Associ at ion Mission Stage Asie AMS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមរដ្ឋមន្រ្តី ដែលឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូបលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបេសកកម្មការងាររបស់សមាគម នៅ ក្នុងប្រទេសកម្ពុជាកន្លងមកនេះ និងគម្រោងនាពេលអនាគតខាង មុខនេះ ដូចជាការផ្តល់ទស្សនកិច្ចសិក្សាភាសាបារាំងទៅប្រទេសវៀតណាមនិងការបន្តចុះជួយពិគ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមបណ្តាខេត្តជាបន្ដទៀត៕.
ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង