ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងទេសរដ្ឋមន្រ្តីថ្មី២រូប ចូលស្បថកាន់តំណែង ក្រោយទទួលបានការគាំទ្រពីរដ្ឋសភា

39

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងទេសរដ្ឋមន្រ្តីថ្មីទទួលបន្ទុកបេសកកម្មពិសេស២រូបទៀត គឺឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល បានចូលស្បថនៅព្រះបរមរាជវាំង នារសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយទទួលបានការគាំទ្រពីរដ្ឋសភា។

ឯកឧត្តមហ៊ុន ម៉ានី, ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ត្រូវបានរដ្ឋសភាបោះឆ្នោត គាំទ្រក្រោមសំឡេង ១២០/១២០សំឡេង នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង