ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ចែកអំណោយដល់គ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះចំនួន13ខ្នងផ្ទះស្មើរនឹង18គ្រួសារ ស្ថិតនៅក្រុមទី12ភូមិចុងខ្សាច់

32

ភ្នំពេញ៖ នារសៀលថ្ងៃ សុក្រ ១៤កើត ខែ មាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីយភាពព្រះអង្គ ព្រះគ្រូ រតនវិសាលមុនី នួន នាថ ជាព្រះចៅអធិការវត្តទួលសុវណ្ណរាម ព្រះគ្រូសូត្រស្តាំ លោកតាអាចារ្យវត្ត ព្រមទាំងកូនសិស្សទាំងអស់របស់ព្រះអង្គ ដោយមានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលនៃ គណៈអភិបាលខណ្ឌឫស្សីកែវ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី1 សមាជិកក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី1 មន្រ្តីសង្កាត់ មេភូមិ មេភូមិរង ជំនួយការភូមិ មេហាសិបខ្នង មេហាសិបខ្នងរង ភូមិចុងខ្សាច់ បានចែកអំណោយដ៍ថ្លៃថ្លារបស់ព្រះអង្គរួមមានអង្ករ 360គីឡូ ស្ករស18គីឡូ ទឹកដោះគោ18កំបុ័ង តែ36កញ្ចក់ អំបិល18គីឡូ ទឹកត្រី36ដប ទឹកស៊ីអុីវ36ដប ត្រីខ180កំបុ័ង មី18កេះនិងថរិកា1260000៛(ថរិកាព្រះអង្គ720000៛ ថរិកាលោកអភិបាលខណ្ឌ 360000៛ ថរិកាលោកស្រីចៅសង្កាត់1800000៛)ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន13ខ្នងផ្ទះស្មើរនឹង18គ្រួសារ ស្ថិតនៅក្រុមទី12ភូមិចុងខ្សាច់ដោយមួយគ្រួសារទទួលបាន: អង្ករ20គីឡូ ស្ករស1គីឡូ មី1កេះ ត្រីខ10កំបុ័ង ទឹកត្រី2ដក ទឹកស៊ីអុីវ 2ដក អំបិល1គីឡូនិងថរិកា70000៛ ៕

អត្ថបទដែលជាប់ទាក់ទង