ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តបាត់ដំបង លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ទទួលបាន៧០៦សំឡេង

42

បាត់ដំបង៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៨៣០ លើ៨៣១សំឡេង (អវត្តមានម្នាក់)។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៨៣០សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧០៦សំឡេង
*ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១១៨សំឡេង
*ទី៣៖ គណបក្សកម្លាំងជាតិ ទទួលបាន៦សំឡេង។

ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។

អត្ថបទដែលជាប់ទាក់ទង