ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

35

 

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែប ឃាត់ខ្លួន ជានឹងថ្នាំញៀនប្រមាណ ១៥កញ្ចប់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង ៣០នាទី កំលាំងជំនាញខណ្ឧបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ៖
១-ឈ្មោះ សុខ សម្ភស្ស ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួល ភូមិផ្សារទួលសង្កែ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ សាឡេះ រ៉ូសាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅ មិនពិតប្រាកដ មុខរបរ កម្មករ ។
សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១៥កញ្ចប់ ។

ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង