ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ថេង សុថុល រៀបចំទិវាអនាម័យបរិស្ថានជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២

45

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃទាំង៣វត្ត . លោក-លោកស្រីអភិបាលរង. លោកនាយក-នាយករងរដ្ឋបាល. លោកអធិការរង. លោកមេបញ្ជាការរង. លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ទាំង៨ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុមហ៊ុនដឹកជញ្ជូនសំរាម MIZUDA នៅសួនច្បារមិត្តភាព។

អត្ថបទដែលជាប់ទាក់ទង