ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះបានជួលគ្រឿងចក្រ មកវៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ជនរងគ្រោះ គឺអ្នកបើកថយមិនបានមើល ក៏បានកិនស្លាប់

41

 

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤ បានចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា «ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន» ជាព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមទៀតថា យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលស្រុកបូទុមសាគរនៃខេត្តកោះកុងបានបញ្ជាក់ថា ពាក់ព័ន្ធអិចស្កាវ៉ាទ័រ របស់លោក ឆាយ កិនប្រពិតដូចចេកជៀន ចំណែក លោក ឆាយ ម្ចាស់គ្រឿងចក្រនេះដើររំភើយ ហើយយកគ្រឿងចក្រមកកាយដីហាក់បីដូចមិនខ្វល់ខ្វាយចំពោះអាយុជីវិត បានលា ចាកលោកនេះទៅមិនដឹងថាលោក ឆាយ អាងខ្លួនមានលុយមានអំណាថ្លើមធំ យកអាយុជីវិតមនុស្សមកលេងសើច។ រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនថា៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង៥០នាទី របាយការណ៍អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ រាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុក នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មាន ករណីអិចស្កាវ៉ាទ័រ ថយកិនមនុស្សស្លាប់ ១នាក់ប្រុស ។

សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។

តាមការបំភ្លឺពីសាច់ញ្ញាតិរបស់ជនរងគ្រោះថា៖ ជនរងគ្រោះបានជួលគ្រឿងចក្រ មកវៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ជនរងគ្រោះ កន្លែងកើតហេតុខាងលើ។

នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀល ក្រុមការងារដឹកនាំដោយលោក ខេង សំខាន់ អភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងធ្វើការបញ្ឈប់សម្មភាពការឈូសឆាយសម្អាតដី ជីកស្រះ ១ កន្លែងដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិព្រលាន ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ រដ្ឋបាលស្រុកសូមធ្វើការបំភ្លឺថា ៖ ករណីខាងលើនេះជារឿង ២ ផ្សេងគ្នា៕

អត្ថបទដែលជាប់ទាក់ទង