ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន២នាក់​ ខឹងម្តាយកាត់កាលចោល និងដើររកការងារមិនបានធ្វើ នាំគ្នាលោតទឹក លើស្ពានជ្រោយចង្វារ

74

 

ភ្នំពេញ៖ យុវជន២នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលោតទឹកពីស្ពានជ្រោយចង្វារសម្លាប់ខ្លួន ខណៈពួកគេចេញពីស្រុកមកភ្នំពេញរកកាងារធ្វើមិនបាន ហើយណាមួយម្តាយកាត់កាលពួកគេចោលទៀត។

ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
យុវជនរងគ្រោះទី២ មានឈ្មោះ គឹម សាវ័ន រស់នៅភូមិឃុំនិងខេត្តជាមួយគ្នា។ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលសង្កែរក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីនារីជាសង្សារជនរងគ្រោះម្នាក់ បានប្រាប់ឲ្យដឹងថា ដោយយុវជនរងគ្រោះទាំងពីរនាក់នោះ បានចេញមកពីខេត្តឧត្តរមានជ័យដូចគ្នា ហើយមកភ្នំពេញដើម្បីរកការងារធ្វើ តែរកមិនបានរួចក៏បានទាក់ទងទៅក្រុមគ្រួសារ បែរជាក្រុមគ្រួសារមិនទទួលស្គាល់ និងកាត់កាលចោល ទើបយុវជនម្នាក់បានសរសេររៀបរាប់ទៅប្រាប់នារីជាសង្សារ ថាកុំខឹងស្តាយបង ដែលបងមិនបានលាអូនហើយក៏នាំគ្នាដើរថ្មើជើង មកលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតទាំង២នាក់ ដោយលោតសម្លាប់ខ្លួនតែម្ដងទៅ បន្សល់ទុកតែស្បែកជើង២គូនិងសម្ភារៈមួយចំនួន។ ពេលនោះដែរពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏នាំគ្នាឈប់មើល ហើយរាយការណ៍ទៅសមត្ថកិច្ចនិងនារីជាសង្សារ មកកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហើយខាងលើនារីជាសង្សារម្នាក់ ក៏បានមកដល់រួចក៏យកអត្តសញ្ញាណប័ណ្ណទូរសព្ទនិងសម្ភារៈមួយចំនួន របស់ជនរងគ្រោះទៅរក្សាទុក ដើម្បីទាក់ទងទៅក្រុមគ្រួសារ ឲ្យទទួលដំណឹងខាងលើនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង