ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីដាំដើមត្រសេក និងដើមអង្កាញ់ ចំនួន១៤៧ដើមថ្មីជួសកន្លែងដើមឈើចាស់ដែលងាប់នៅលើមហាវិថី៣ខ្សែ

310

 

ភ្នំពេញ៖រយះពេល២ខែកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានដំណើរការដាំដើមត្រសេក និងដើមអង្កាញ់ចំនួន១៤៧ដើមថ្មីជួសកន្លែងដើមឈើចាស់ដែលងាប់នៅលើមហាវិថីចំនួន៣ខ្សែរួមមានមហាវិថីម៉ៅសេងទុង ចំនួន៥៧ ដើម មហាវិថីទេពផន ចំនួន២៧ ដើមនិងមហាវិថីកម្ពុជាក្រោម ចំនួន៦៣ ដើមជំនួសដើមឈើដែលអន់គុណភាព (ពុកគល់ ប្រហោងដើម ដើមទ្រេត។

លោកស៊ូ សាវ៉ន ប្រធានការិយាល័យ សួនច្បារ និង រុក្ខជាតិ នៃ មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃ៦មីនានេះថា៖ ការដាំដើមឈើថ្មីខាងលើនេះអនុវត្តតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ
ដាំចាប់ដើមពីថ្ងៃទី០៨ មករា ២០២៤ដល់ថ្ងៃទីចុងកុម្ភៈ រួចរាល់អស់ហើយនិងបន្តថែទាំ។

លោកប្រធានបន្តថា៖អភិបាលរាជធានីភ្នំពេញនូវបានណែនាំទៀតថាក្រោយពេលដាំដើមឈើថ្មីជួសដើមចាស់រួចហើយត្រូវបន្តសកម្មភាពថែទាំស្រោចទឹកមើលថែដើមឈើទាំងនោះឱ្យលូតលាស់ល្អនិងមានសោភ័ណ្ឌភាពស្រស់បំព្រងថែមទៀតផងដើម្បីបង្កើតជាតំបន់បៃតងនៅក្នុងរាជធានីភ្នំពេញឱ្យបានច្រើនថែមទៀត។

លោកស៊ូ សាវ៉ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារដើមឈើនៅក្នុងទីក្រុងយើងឱ្យបានល្អពិសេសបងប្អូនដែលមានលំនៅដ្ឋានក្បែរដើមឈើកុំកាប់ឬក្រីដើមឈើដោយគ្មានការអនុញ្ញាតិ៕

អត្ថបទដែលជាប់ទាក់ទង