ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដូនពេញ ដង្ហែពានរង្វាន់ជ័យលាភី “ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២៤-២០២៦”

52

 

ភ្នំពេញ ៖ អបអរសាទរ ខណ្ឌដូនពេញ ជាទីក្រុងស្អាត ទេសចរណ៍ អាស៊ាន ” និង ពិធីដង្ហែពានរង្វាន់ជ័យលាភី “ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២៤-២០២៦”។

នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភី “ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២៤-២០២៦” និងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍ នៅតាមបណ្តោយផ្លូវមាត់ទន្លេព្រះស៊ីសុវត្តិចាប់ពីមុខព្រះបរមរាជវាំង មកដល់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ សរុបចំនួនប្រមាណ ៣,៥០០នាក់ ។

 

អត្ថបទដែលជាប់ទាក់ទង