ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌកំបូលបានឃាត់ជនសង្ស័យ២នាក់ ករណីអំពើ រំលោភលើទំនុកចិត្ត ខ្ចីម៉ូតូយកទៅដាក់បញ្ចាំ

58

 

ភ្នំពេញ ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឃាត់ជនសង្ស័យចំនួន ០២នាក់ ករណីអំពើ រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅដាក់បញ្ចាំ) នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យ៖១-ឈ្មោះ មឿ សំណាង ហៅ ម៉ាប់ឈ្មោល ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)។២-ឈ្មោះ លី ជីវ័ន ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

ជនរងគ្រោះ១/ឈ្មោះ ចន្ថា ផាណែត ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ភូមិក្រាំងពញា ឃុំវាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង