ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅខណ្ឌសែនសុខ, នគរបាលប្រេីប្រាស់ឡានទឹក០២គ្រឿង

74

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះរថយន្ត មួយគ្រឿង យ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចលើស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline មកថា មានអគ្គិភ័យឆាបឆេះផ្ទះកំពុងឆាបឆេះរថយន្ត មួយគ្រឿងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។ ចំពោះរថយន្តខាងលើ ជាប្រភេទគ្រួសារ ម៉ាក លុចស៊ីស RX300 បានបណ្តាលឲ្យឆេះអស់ទាំងស្រុង ពាក់ស្លាកលេខ ភ្នំពេញ 2Q-2319 រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ បបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង