ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ

72

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

មុនត្រូវបានតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន មានតួនាទីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

ពិធីប្រកាសចូលកាន់តំណែងនោះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង