ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅ ឃុំកំពេញនិងឃុំទំនប់រលក ស្រុកស្ទឹងហាវ ទទួលបានសមិទ្ធផលផ្លូវ បេតុង ចំនួន០៤ខ្សែ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ត្រូវបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខ នេះ

69

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុង៤ខ្សែប្រវែង មូលនិធិឃុំ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធី ដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ សាលាឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការនាំសម្របសម្រួលដោយ លោក ឃាង ភារម្យ នាយកទី ចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុស្ទឹងហាវ ព្រមទាំងមានការចូលរួមពីក្រុម ការងារបច្ចេក ទេសខេត្ត គណៈកម្មការ លទ្ធកម្មឃុំទាំងពីរ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នក សារព័ត៌មាន ជាច្រើនរូបទៀត។ កិច្ចប្រជុំបើកសំណើដេញ ថ្លៃបានដំណើរការ ដោយ រលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។

កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លា ភាព ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ឃុំកំពេញ មាន ០១គម្រោង៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ៣ខ្សែ ប្រវែង ៣៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២២៣,៨១០,៩០០ រៀល។ មានក្រុមហ៊ុនចំនួន០៤ បានចូលរួមដេញថ្លៃ (មិនមានសុពលភាព ចំនួន ១) ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន ឡេង ធី ក្នុងតម្លៃ ២០៤.១០០.០០០ រៀល។

ឃុំទំនប់រលក មាន ០១គម្រោង៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ប្រវែង ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៣១៩,៧៤១,៩០០ រៀល។ មានក្រុមហ៊ុនចំនួន០៤ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន នាក់ សុខាសំណង់ ក្នុងតម្លៃ ៣០១.០០០.០០០ រៀល ។
បន្ថែមទៀតថា អំពីវឌ្ឍនភាពគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៤ សរុបមានចំនួន ២៩ឃុំ សង្កាត់ បានចុះសិក្សារួចចំនួន ២៩ឃុំ សង្កាត់ ស្មើនឹង៤០គម្រោង ក្នុងនោះ៖
-ឃុំ សង្កាត់ បានប្រកាសដេញថ្លៃ មានចំនួន ១៧ឃុំ សង្កត់ ស្មើនឹង ២២គម្រោង
-គម្រោងបានដេញថ្លៃរួចរាល់មានចំនួន ៥ សង្កាត់ ឃុំ ស្មើនឹង ៦គម្រោង ស្នើនឹង ១២ខ្សែផ្លូវ
-គម្រោងស្ថិតក្នុងសុពលភាពប្រកាសដេញថ្លៃមានចំនួន ១៦គម្រោង។

ក្រោយបញ្ចប់កម្មពិធីបើកសំណើរ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការ ដេញថ្លៃជាបន្តបន្ទាប់តាមបណ្តាឃុំសង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បាន បញ្ចប់គម្រោងនិងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនា ផ្លូវទៅ តាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់ បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផល ប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេល វេលាផដែរ។

ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ទាំងពីរ ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕

អត្ថបទដែលជាប់ទាក់ទង