ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ រឹបអូសស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយ របស់ក្រុមហ៊ុនចិលខូច Chanthea Angkor Development ដែលបានដំឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A

30

 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ និង ក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនខិលខូចមួយឈ្មោះ Chanthea Angkor Development Co., Ltd បានលើកផ្ទាំងប៉ាន់ណូព័ត៌មានក្លែងក្លាយនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូ ថាខ្លួនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៧៣ ផ្លូវខេត្ត លេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នេះ។

បច្ចុប្បន្ននេះ ក្រសួងបានធ្វើការរឹបអូសយកចេញភ្លាមនូវផ្ទាំងប៉ាន់ណូព័ត៌មានក្លែងក្លាយ ដែលបានដំឡើងនៅទីតាំងដូចជម្រាបជូនខាងលើ ហើយនឹងមានវិធានការផ្លូវច្បាប់បន្ថែមទៀតទៅតាមការចាំបាច់ លើក្រុមហ៊ុនដែលបានក្លែងបន្លំព័ត៌មានបោកប្រាស់នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ សេចក្តីជូនដំណឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ និង ក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនខិលខូចមួយឈ្មោះ Chanthea Angkor Development Co., Ltd បានលើកស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយនៅលើកំណាត់ ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូ ថាខ្លួនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៧៣ ផ្លូវខេត្ត លេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នេះ ។

ជាការពិត កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្ត៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ជាផ្លូវដែល បាននឹងកំពុងស្ថាបនាក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោកលេខ IDA Cr. 6767-KH គម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Road Connectivity Improvement Project) ដែលស្ថាបនា ដោយក្រុមហ៊ុន៖ ១. ក្រុមហ៊ុន Poly Changda Engineering Co., Ltd ជាក្រុមហ៊ុនទទួលបានកិច្ចសន្យាស្ថាបនា ជួសជុលនិងថែទាំកំណាត់ផ្លូវខេត្តលេខ៣៧៧ (គិតចាប់ពីភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ទៅដល់ វត្តវិហារសសរ ១០០ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ) និង ផ្លូវខេត្តលេខ៣៧៧A (គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ទៅដល់ផ្លូវជាតិលេខ៧ ត្រង់ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ) ចាប់តាំង ពីខែមីនា ឆ្នាំ២០២៣ ហើយនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៩ និង ២. ក្រុមហ៊ុន NIMMENG – PROCO JOINT VENTURE បានទទួលកិច្ចសន្យាស្ថាបនា និងថែទាំជួសជុលកំណាត់ផ្លូវជាតិលេខ ៧៣ (គិតចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅដល់ ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ) ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ហើយនឹងគ្រោងបញ្ចប់ នៅខែឧសភា ឆ្នាំ២០២៩ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការរឹបអូសយកចេញភ្លាមនូវស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយ ដែលបានដំឡើងនៅទីតាំងដូចជម្រាបជូនខាងលើ ហើយនឹងមានវិធានការផ្លូវច្បាប់បន្ថែមទៀតទៅតាមការ ចាំបាច់ លើក្រុមហ៊ុន Chanthea Angkor Development Co., Ltdដែលបានក្លែងបន្លំព័ត៌មានបោកប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង