ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរទស្សកិច្ចអ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដើម្បីផ្តិតយករូបភាពកន្លែងទេសចរណ៍សំខាន់ៗ ភាពប្រហែល ២០ទីតាំង នៅក្នុងទឹកដីខេត្តសៀមរាប

24

សៀមរាប៖ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មានជាង៣០ស្ថាប័ន ទាំងមានជាតិ និងអន្តរជាតិជាង ៤០នាក់ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍នៅខេត្តសៀមរាប។

នៅថ្ញៃទី១៥ ខែមីនា នេះជាថ្ងៃទី១នៃដំណើរទស្សកិច្ចនេះក្រុមអ្នកសារព័ត៌មានបានចូលទស្សនា និងផ្តិតយកព័ត៌មាននៅសួនសត្វ AngKor Wild Life & Aquarium ទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិសៀមរាប និងកន្លែងជិះកន្ត្រកវិល (Angkor Eyes)។

គោលបំណងនៃដំណើរទស្សកិច្ចនេះ ដើម្បីផ្តិតយករូបភាពកន្លែងទេសចរណ៍សំខាន់ៗ ភាពប្រហែល ២០ទីតាំង នៅក្នុងទឹកដីខេត្តសៀមរាប ដោយមានទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្កត្នោត/នំបញ្ចុក/នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុកជាដើម។

អត្ថបទដែលជាប់ទាក់ទង