ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ម៉ូតូបង្ហោះលើផ្លូវសាធារណៈ យកមក អប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅវិញ

28

 

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៣ ខែមីនា ២០២៤ ដល់ថ្ងៃទី១៤ ខែមីនា ២០២៤ វេលាម៉ោង១៧:០០នាទី កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្វាយប៉ាក បានចុះឃាត់ម៉ូតូបង្ហោះលើផ្លូវសាធារណៈ ចំនួន ០២គ្រឿង ត្រង់ចំណុចផ្លូវបេតុងថ្មីកែង និងផ្លូវ១០០៣ ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

១-ម៉ូតូម៉ាក Hongda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KG-៨៧៥៤ បើកបរដោយឈ្មោះ លី សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ និងអ្នករួមដំណើរ ឈ្មោះ គឹម រីទីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២- ម៉ូតូម៉ាក Hongda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់១K-២០០៧ បើកបរដោយឈ្មោះ លី គឹមតួ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ និងអ្នករួមដំណើរ ឈ្មោះ មាឃ យ៉ុងប៊ីន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាលទ្ឋផល នៅវេលាម៉ោង១២h០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានអញ្ចើញអាណាព្យាបាលមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីមកធ្វើកិច្ចសន្យា និងអប់រំណែនាំ នៅមុខអាណាព្យាបាល និងបានប្រគល់ម៉ូតូជូនសាមុីខ្លួនវិញ ដោយពុំមានការបង់ប្រាក់ពិន័យអ្វីឡើយ ៕

អត្ថបទដែលជាប់ទាក់ទង