ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យមន្ត្រីរាជការរដ្ឋបាលខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់រួមគ្នាធ្វេីអោយបរិស្ថានធ្វើការល្អ មានសោភណ្ឌភាពកន្លែងធ្វើការ

27

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១៦ ខែ មីនា ឆ្នាំ២០២៤ ឆ្លៀតឱកាសសម្រាកពីថ្ងៃការងាររដ្ឋបាល លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យការខួរអណ្តូងទឹកស្អាតក្នុងបរិវេណសាលាខណ្ឌ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកស្អាតលើកិច្ចការមិនចាំបាច់ដែលនេះគឺការសន្សំសំចៃដែលមន្ត្រីរាជការអនុវត្តឲ្យខានតែបាន។ លោកអភិបាល ក៏បានត្រួតពិនិត្យមើលសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន សោភ័ណភាពរបស់រដ្ឋបាលខណ្ឌ ក្នុងន័យទាក់ទាញប្រជាពលរដ្ឋដែលនៅពេលមកទទួលសេវា មានអារម្មណ៍ស្រស់ថ្លា និងកក់ក្តៅ ក៏ដូចជាដើម្បីរដ្ឋបាលខណ្ឌខ្លួនឯងផង។

លោកអភិបាលបានមានប្រសាសន៍ថា មន្ត្រីរាជការរដ្ឋបាលខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់រួមគ្នាធ្វេីអោយបរិស្ថានធ្វើការល្អ មានសោភណ្ឌភាពកន្លែងធ្វើការ មានអនាម័យជាប់ជាប្រចាំ។
លោកអភិបាលថា មន្ត្រីត្រូវនាំគ្នាចូលរួមបន្តជាប្រចាំដោយនាំគ្នាសម្អាតអនាម័យបរិស្ថានកន្លែងធ្វេីការ នៅតាមផ្ទះ ទីកន្លែងសាធារណ:នានានៅក្នុងទីក្រុងភ្នំពេញរបស់យេីងដើម្បីទទួលបានមកវិញនូវសុខភាពល្អ ទីក្រុងស្អាត និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងឆ្លងកាត់ ហើយបានចូលរួមប្រលងប្រណាំងភូមិ សង្កាត់ ខណ្ឌ និងទីក្រុងស្អាត ពីថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ នឹងត្រូវចងចាំថា បេីយើងចង់ឲ្យទីរាជធានីភ្នំពេញយេីងស្អាត ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ចូលរួមថែរក្សាអនាម័យគ្រប់ទីកន្លែង៕

អត្ថបទដែលជាប់ទាក់ទង