ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ជាតិអន្តរជាតិ, អាជ្ញាធរ មូលដ្ឋាន, និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យកាន់តែសកម្ម ក្នុងចលនា ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»

139

 

សៀមរាប : ពីវេទិកាពិធីបុណ្យសមុទ្រលើកទី៨ ” ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” នាល្ងាចនេះថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ, សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែលយើងរកបានយ៉ាងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយ មកបំផ្លាញសន្តិភាពរបស់យើងឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបង្កើន ភាពទាក់ទាញរបស់កម្ពុជា និងបន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់ យើងឱ្យកាន់តែប្រសើរ។

សម្តេចមហាបវរធិបតី បានផ្តល់អនុសាសន៍ថា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ។ ក្នុងន័យនេះ, សម្ដេចធិបតី លើកទឹកចិត្តឱ្យមានការពង្រឹង សុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ និងមិនត្រូវឱ្យតំបន់គោលដៅ ទេសចរណ៍ទាំងនោះ រួមទាំងតំបន់តាមដងទន្លេ ក្លាយជាតំបន់ជ្រកកោននៃអ្នកបើ ប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗឡើយ ។

អនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវបន្តសហការឱ្យបាន ជិតស្និទ្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្ត វិធានការ និងគោលនយោបាយនានា សំដៅសម្រេចបាននូវគោលដៅនៃយុទ្ធនា- ការ «ទស្សនាសៀមរាបឆ្នាំ២០២៤»។

ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ, ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និងបឹងទន្លេសាប លើការកសាងហេដ្ឋារចនា- សម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន។ ក្នុងន័យនេះ, សម្តេចធិបតី គូសរំលេចផងដែរថា រាជរដ្ឋាភិបាលបាន និង កំពុង សិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បន្ទាប់
ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានដាក់ឱ្យដំណើរការនិង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧
ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។ ក្នុង ន័យនេះ, សម្ដេចធិបតី ស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង ទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, និងរដ្ឋបាលខេត្តសៀមរាប សិក្សារៀបចំឱ្យមាន តំបន់ខ្សែក្រវាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ វិស័យទេសចរណ៍, ជាពិសេស បង្កើតជាផលិតផលកសិទេសចរណ៍ ដើម្បីបង្កើន សក្ដានុពលទេសចរណ៍កម្ពុជា។

សម្តេច បានស្នើក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋបាលខេត្តសៀមរាប សហការគ្នាសិក្សា និងគិតគូររៀបចំតំបន់ឧទ្យានជាតិភ្នំគូលែន ឱ្យក្លាយជាគោលដៅទេសចរណ៍ វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា។

សម្តេចធិបតី អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជនចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឱ្យពិធីបុណ្យទន្លេនៅឆ្នាំនេះទទួលបានជោគជ័យ, ជាពិសេសត្រូវរួមគ្នា ដើម្បីវិស័យទេសចរណ៍ ស្របតាមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ», «ទាំងអស់គ្នាដើម្បី ទេសចរណ៍», និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ផងដែរ។ បន្ថែមលើនេះ, សម្ដេចធិបតី អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ជាតិអន្តរជាតិ, អាជ្ញាធរ មូលដ្ឋាន, និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យកាន់តែសកម្ម ក្នុងចលនា ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន, ដែលជាកត្តាចម្បងមិន អាចខ្វះបាន ក្នុងការថែរក្សាតំបន់ប្រាសាទឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់រៀបចំយុទ្ធសាស្ត្រ ជំរុញឱ្យមានការជួបជុំ ដូចជា៖ កិច្ចប្រជុំ, វិបស្សនា, កីឡា និងកម្មវិធីនានា នៅខេត្តសៀមរាប ដើម្បីគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ ២០២៤ ឱ្យ សម្រេចបានជោគជ័យ និងសម្រាប់ឆ្នាំក្រោយៗទៀត។
សម្ដេចធិបតី ស្នើឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងទេសចរណ៍, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, និង ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សហការដោះស្រាយបញ្ជ ទាំងឡាយ ដែលពាក់ព័ន្ធនឹងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើម្បីធ្វើឱ្យការធ្វើ ដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានភាពងាយស្រួល និងកក់ក្តៅ៕

 

អត្ថបទដែលជាប់ទាក់ទង