ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ជិន​ ប៊ុនធឿន ចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងបន្ទប់ជួលលើការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ

23

 

ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ
លោក​ ជិន​ ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះរដ្ឋបាលក្នុងសង្កាត់ច្រាំងចំរេះទី១ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងបន្ទប់ជួលលើការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបញ្ហាផ្សេងៗពាក់ព័ន្ធជាមួយសន្តិសុខ សណ្តាប់ធ្នាប់ គ្រឿងញៀន សំរាម អនាម័យ ។ល។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីការវិវត្តន៍រីកចំរើនទៅមុខរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកអភិបាលខណ្ឌ ក៏សំណូមពរបងប្អូនទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន ឲ្យស្អាតជាប់ជាចាំ សូមទុកដាក់វេចខ្ចប់ឲ្យបានត្រឹមត្រូវ និងសូមប្រុងប្រយ័ត្នចំពោះបណ្តាញភ្លើងអគ្គីសនី ទៀនធូប ហ្គាស ជៀសវាងកើតមានឡើងគ្រោះអគ្គីភ័យបណ្តាលឲ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ។ លោកអភិបាលខណ្ឌ បានបន្ថែមទៀតថាគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព បានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង